តោះនាំគ្នានិយាយអំពីការរលាយផែនដីក្នុងឆ្នាំ ២០១២
ព័ត៌មានមួយនេះត្រូវបានគេលើកយកមកពិភាក្សាទូទាំងពិភពលោក
ដែលនិយាយអំពីការរលាយផែនដីក្នុងឆ្នាំ២០១២។
រហូតដល់មានបង្កើតជាភាពយន្តមួយមានចំណងជើងថា ឆ្នាំ២០១២។
វាបានធ្វើអោយមានការចាប់អារម្មណ៍ជាច្រើនពីប្រជាជនទូទាំងពិភពលោក
នេះ តាមពិតទៅអង្គហេតុដែលនាំអោយកើតមាននូវចម្ងល់គឺដោយសារ
តែក្បួនទស្សន៍ទាយដែលបានសរសេរលើចម្លាក់ក្បាច់របស់ជនជាតិ ម៉ាយ៉ាន
នៅ ពីរ៉ាមីត។
ជាងនេះទៅទៀតខ្ញុំធ្លាប់បានអានអត្ថបទជាច្រើនដែលមានការពន្យល់ក្នុង
ឯកសារប្រវត្តិសាស្ត្រ ពីរឿងកំពូលប្រាសាទអង្គវត្ត ដែលមានពាក់ព័ន្ធ
និងចម្លាក់ក្បាច់នៅពីរ៉ាមីតផងដែរ។
តាមការបង្ហាញមួយចំនួនបាននិយាយផ្ដោតទៅលើ ថ្ងៃទី២១ ថាគ្រប់ពី
រ៉ាមីតនៅម៉ិចស៊ីចកូ នៅអេស្ស៊ីប
នឹងនៅប្រាសាទអង្គរមានហេតុចំលែក
គឺព្រៈអាទិត្យរះចំកំពូលកណ្តាលនៃពីរ៉ាមីតនៅអេស្ស៊ីប
នឹងនៅប្រាសាទអង្គរតូច
ព្រមទាំងមានស្រមោលពស់លេចចេញនៅពីរ៉ាមីតប្រទេសម៉ិចស៊ីចកូ
វាក៏បានបង្ហាញអំពីស្នាដៃនៃការសាងសងដ៏អស្ចារ្យរបស់អង្គរដើម្បើ
ឲ្យដឹងច្បាស់ពីដំណើរផ្តាយ ដំណើរពេលវេលា គណិតវិទ្យា
ដែលនៅលើពិភពលោកនេះគ្មានអ្នកណាអាចធ្វើបាន។
មានការទស្សន៍ទាយជាច្រើនដែលធ្លាប់បាននិយាយក្នុងប្រវត្តិសាស្ត្រថា
ផែនដីនិងរលាយប៉ុន្តែកាលបរិច្ឆេតរបស់ពួកគេសុទ្ធតែបង្ហាញ
មកផ្សេងៗគ្នា។
កាលពីលើកមុន ធ្លាប់មានអ្នកវិទ្យាសាស្ត្រមួយរូប ដែលមានឈ្មោះថា
ហ្សេកឃឺ បានជឿជាក់ថា ពិភពលោកទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ
១៧៩។ ចំនែកឯអ្នកខ្លះទៀតបានអះអាងថា
ពិភពលោកនឹងអាចត្រូវបញ្ចប់ក្នុងអំឡុងពីឆ្នាំ ១៩១៤ ទៅ ១៩៩៩។
សំរាប់ជនជាតិហ្វីលីពីន ពួកគេបានជឿជាក់ថា ពិភពលោកទាំងមូល
នឹងបញ្ចប់នៅថ្ងៃទី៣១ខែ ឆ្នូ ឆ្នាំ ១៩៩៩។ នៅពេលនោះផងពួកគេ
ក៏បានធ្វើការត្រៀមខ្លួនដើម្បី រង់ចាំថ្ងៃនោះមកដល់
ក៏ប៉ុន្តែវាមិនដែលកើត ឡើងសោះ។
ហេតុអ្វីបានជាការទស្សន៏ទាយរបស់ប្រតិទិនរបស់ ជនជាតិម៉ាយ៉ាន
កំពុងតែទាក់ទាញ ចំណាប់អារម្មណ៏របស់សហគមន៏ អ្នកវិទ្យាសាស្ត្រទៅវិញ?
ជនជាតិម៉ាយ៉ានបុរាណ បានកំណត់សញ្ញាអំពីគន្លងនៃអវកាសដែល
មានអាយុកាល ២៦០០០ឆ្នាំ ដែលត្រូវបានគេហៅថា ការកើតមុននៃអយនកាល
ដែលជាកាលក្នុងរដូវដែលមានវេលាថ្ងៃនឹងយប់ស្មើគ្នា គឺនៅថ្ងៃទី២១
ឬ២២ មិនា និង ថ្ងៃ ២២ ឬ២៣ ខែកញ្ញា។
កាលបរិច្ឆេទដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១២នេះ
កើតឡើងព្រមគ្នាជាមួយនឹង “ព្រឹត្តិការណ៏
នៃការតំរៀបជួរគ្នានៃផ្កាយទាំងអស់”
ដែលអ្នកយានអវកាសសម័យទំនើបបានស្រាវជ្រាវ ឃើញថានឹងមាន។
នៅក្នុងសៀវភៅដែលត្រូវបានសសេរឡើងដោយ លោក Adrian Gilbert “The End of
Time” បាននិយាយថា “យប់ថ្ងៃទី២១ និង ២២ ខែធ្នូ ឆ្នាំ ២០១២មិនត្រឹមតែជា
យប់ដែលមានរយៈពេលវែងជាងគេនោះទេ
ប៉ុន្តែវាក៏អាចជាការតំរៀបជួរគ្នានៃផ្កាយ”
ខាងលើនេះជាងអ្វីដែលខ្ញុំបានស្រាវជ្រាវពីឯកសារផ្សេង
ប៉ុន្តែតាមអ្វីដែលខ្ញុំគិតត្រលប់មកវិញ ការរលាយក្នុងឆ្នាំ ២០១២
នេះប្រហែលជាគេចង់ផ្ដោតទៅលើ ប្រតិទិនតែមួយមុខទេមើលទៅ ព្រោះថា
ក្នុង១ឆ្នាំមាន ១២ខែ ដូចនេះការដែលនិយាយថា រលាយឆ្នាំ២០១២នេះគឺ ថ្ងៃ ទី២១
ខែ១២ ឆ្នាំ២០១២ នឹងលែងមានជារៀងរហូតព្រោះវាមានរយៈពេល
សម្រាប់ថ្ងៃគូរគឺ ថ្ងៃ ១២-១២-១២ ដែលជាថ្ងៃកម្ររកបានណាស់។
សរុបមកវិញ ខ្គុំពុំជឿទៅលើការទស្សនទាយទាំងនោះទេ
តែខ្ញុំជឿទៅលើស្នាដៃអច្ឆិរយៈរបស់បុព្វបុរសទាំងនោះវិញ
ព្រោះមានក្បួនគណិតវិទ្យាដែលគ្មានអ្នកណាអាចធ្វើដូច។
ការរលាយផែនដីគ្មានអ្នកណាអាចដឹងមុនបានឡើយ
យើងជាមនុស្សមិនមែនព្រះទេ។ សូមអគុណ៕
Saturday, March 24, 2012
Friday, March 23, 2012
របៀបធ្វើបេះដូងលោតក្នុង Photoshop
ការប្រកាសលើកនេះនិងលើកយកការធ្វើរូបភាពអោយមានចលនានៅក្នុង Photoshop។ ពិតមែនហើយយើងធ្លាប់តែបានធ្វើការរចនារូបភាពជាច្រើនដែលមានភាព ទាក់ទាញ។ ដូចនេះការប្រកាសលើកនេះនិងធ្វើអោយរូបភាពរបស់អ្នកកាន់តែទាញ ជាងមុន ព្រោះវាអាចមានចលនាបាន។ ជាពិសេសគឺវាសំខាន់ផងដែរសំរាប់អ្នកបង្កើតគេហទំព័រ ព្រោះវាអាចធ្វើអោយមានភាពទាក់ទាញសំរាប់អ្នកទស្សនាផងដែរ។សូមសាក ល្បងដោយខ្លួនឯងជាមួយជំហានខាងក្រោម៖
១.បើករូបបេះដូងជាមុនសិន ខាងក្រោមជាគំរូ៖
២.ចុច Ctrl + J ដើម្បីធ្វើការ Duplicate Layer ហើយចុច Ctrl + T បន្ទាប់មកកំណត់ដូចខាងក្រោម៖
ហើយចុច Enter ដើម្បីដោះក្រឡោននៅជុំវិញ។
៣.អនុវត្តន៏ដូចចំនុចទី ២ អោយបាន បីដងទៀត អ្នកនិងឃើញ Layer និង រូបបេះដូងដូចខាងក្រោម៖
៤.ចូលទៅ window → Animation ដូចខាងក្រោម៖
៥.ដោះរូបភ្នែកចោលនៅក្នុង Layer ដូចខាងក្រោម៖
៦.ចុចប៊ូតុង Duplicate select frames ដូចខាងក្រោម៖
ហើយកំណត់ត្រង់ Layer ដូចខាងក្រោម៖
ដោយបើករូបភ្នែកត្រង់ Layer 1 copy ហើយបិទរូបភ្នែកត្រង់ Layer 1ហើយកំណត់ត្រង់ Layer ដូចខាងក្រោម៖
ដោយបើករូបភ្នែកត្រង់ Layer 1 copy ហើយបិទរូបភ្នែកត្រង់ Layer 1
៧.ធ្វើបែបនេះដល់ Layer ចុចក្រោយ ។ ហើយធ្វើបែបនេះទៀត ប៉ុន្តែចាប់ពីលើចុះមក Layer 1វិញ។ បន្ទាប់ពីធ្វើរូចអ្នកនិងឃើញដូចខាងក្រោម៖
៨.កំណត់រយៈពេលអោយវាដូចខាងក្រោម៖
ហើយធ្វើវាអោយបានគ្រប់ Frames ទាំងអស់។
៩.ហើយចុចប៊ូតុង Play Animation ដូចខាងក្រោម អ្នកនិងឃើញវាមានចលនា៖
១០.វិធី Save file ប្រភេទ *.gif ចូលទៅដូចខាងក្រោម៖
ហើយកំណត់ដូចខាងក្រោម ៖
ហើយចុច Save ជាការស្រេច។
របៀបការពារការថតចម្លងទៅកាន់ USB Flash
04.មករា.2012របៀបកំណត់
១. សូមចុចក្ដារ Windows + R រួចវាយពាក្យ regidit.exe ហើយចុចប៊ូតុង OK ។
២. សូមចូលទីតាំង HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ហើយនៅខាងស្ដាំដៃ សូមបង្កើត Key ថ្មីដោយដាក់ឈ្មោះថា StorageDevicePolicies ។
៣. សូមចូលទីតាំង StorageDevicePolicies ហើយនៅខាងស្ដាំដៃ សូមបង្កើតតម្លៃ DWORD ដែលមានឈ្មោះថា writeprotect រួចកំណត់តម្លៃវាស្មើរនឹង 1 ។
៤. ដើម្បីឱ្យការកំណត់នេះមានប្រសិទ្ធិភាព សូមដំណើរការម៉ាស៊ីនកុំព្យូទ័រឡើងវិញ ។
ប្រសិន លោកអ្នកចង់វិលត្រលប់មករកសភាពដូចដើមវិញ លោកអ្នកអាចលុបតម្លៃ DWORD នោះចោល ឬបើមិនដូច្នោះទេ លោកអ្នកអាចផ្លាស់តម្លៃរបស់ទិន្នន័យឱ្យស្មើរ 0 ក៏បាន ៕
Subscribe to:
Posts (Atom)