Saturday, March 24, 2012

 តោះនាំគ្នា​និយាយ​អំពី​ការ​រលាយ​ផែនដី​ក្នុង​ឆ្នាំ ២០១២
ព័ត៌មាន​មួយ​នេះ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ទូទាំង​ពិភពលោក ដែល​និយាយ​អំពី​ការ​រលាយ​ផែនដី​ក្នុង​ឆ្នាំ២០១២។ រហូតដល់​មាន​បង្កើតជា​ភាពយន្ត​មួយ​មាន​ចំណងជើង​ថា ឆ្នាំ២០១២។
វា​បានធ្វើអោយ​មានការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​ប្រជាជន​ទូទាំង​ពិភពលោក​ នេះ តាមពិតទៅ​អង្គហេតុ​ដែលនាំអោយ​កើតមាន​នូវ​ចម្ងល់​គឺ​ដោយសារ តែ​ក្បួន​ទស្សន៍ទាយ​ដែល​បាន​សរសេរ​លើ​ចម្លាក់​ក្បាច់​របស់​ជនជាតិ ម៉ា​យ៉ាន នៅ ពីរ៉ាមីត។ ជាងនេះទៅទៀត​ខ្ញុំ​ធ្លាប់បាន​អាន​អត្ថបទ​ជាច្រើន​ដែលមាន​ការពន្យល់​ក្នុង ឯកសារ​ប្រវត្តិសាស្ត្រ ពី​រឿង​កំពូល​ប្រាសាទ​អង្គ​វត្ត ដែលមាន​ពាក់ព័ន្ធ និង​ចម្លាក់​ក្បាច់​នៅ​ពីរ៉ាមីត​ផងដែរ។
end of world
end of world
តាម​ការបង្ហាញ​មួយចំនួន​បាន​និយាយ​ផ្ដោតទៅលើ ថ្ងៃទី២១ ថា​គ្រប់​ពី រ៉ា​មី​ត​នៅ​ម៉ិច​ស៊ី​ច​កូ នៅ​អេ​ស្ស៊ី​ប នឹង​នៅ​ប្រាសាទ​អង្គរ​មាន​ហេតុ​ចំលែក គឺ​ព្រៈ​អាទិត្យ​រះ​ចំ​កំពូល​កណ្តាល​នៃ​ពីរ៉ាមីត​នៅ​អេ​ស្ស៊ី​ប នឹង​នៅ​ប្រាសាទ​អង្គរតូច ព្រមទាំង​មាន​ស្រមោល​ពស់​លេចចេញ​នៅ​ពីរ៉ាមីត​ប្រទេស​ម៉ិច​ស៊ី​ច​កូ វា​ក៏បាន​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការសាងសង​ដ៏​អស្ចារ្យ​របស់​អង្គរ​ដើ​ម្បើ​ ឲ្យ​ដឹង​ច្បាស់​ពី​ដំណើរ​ផ្តា​យ ដំណើរ​ពេលវេលា គណិតវិទ្យា ដែល​នៅលើ​ពិភពលោក​នេះ​គ្មាន​អ្នកណា​អាចធ្វើ​បាន។
មានការ​ទស្សន៍ទាយ​ជាច្រើន​ដែល​ធ្លាប់បាន​និយាយ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ផែនដី​និង​រលាយ​ប៉ុន្តែ​កាលបរិច្ឆេត​របស់​ពួកគេ​សុទ្ធតែ​បង្ហាញ​ មកផ្សេងៗគ្នា។
កាលពី​លើក​មុន ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​មួយរូប ដែលមាន​ឈ្មោះថា ហ្សេ​ក​ឃឺ បាន​ជឿជាក់ថា ពិភពលោក​ទាំងមូល​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ១៧៩។ ចំនែកឯ​អ្នកខ្លះ​ទៀត​បាន​អះអាងថា ពិភពលោក​នឹង​អាច​ត្រូវ​បញ្ចប់​ក្នុងអំឡុង​ពី​ឆ្នាំ ១៩១៤ ទៅ ១៩៩៩។
សំរាប់​ជនជាតិ​ហ្វីលីពីន ពួកគេ​បាន​ជឿជាក់ថា ពិភពលោក​ទាំងមូល នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ខែ ឆ្នូ ឆ្នាំ ១៩៩៩។ នៅពេលនោះ​ផង​ពួកគេ ក៏បាន​ធ្វើការ​ត្រៀមខ្លួន​ដើម្បី រង់ចាំ​ថ្ងៃនោះ​មកដល់ ក៏ប៉ុន្តែ​វា​មិនដែល​កើត ឡើង​សោះ។
ហេតុអ្វី​បានជា​ការ​ទស្ស​ន៏​ទាយ​របស់​ប្រតិទិន​របស់ ជនជាតិ​ម៉ា​យ៉ាន កំពុងតែ​ទាក់ទាញ ចំណាប់​អារ​ម្ម​ណ៏​របស់​សហគម​ន៏ អ្នកវិទ្យាសាស្ត្រ​ទៅវិញ?
ជនជាតិ​ម៉ា​យ៉ាន​បុរាណ បានកំណត់​សញ្ញា​អំពី​គន្លង​នៃ​អវកាស​ដែល មាន​អាយុកាល ២៦០០០ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា ការកើត​មុន​នៃ​អយនកាល ដែលជា​កាល​ក្នុង​រដូវ​ដែលមាន​វេលា​ថ្ងៃ​នឹង​យប់​ស្មើគ្នា គឺ​នៅ​ថ្ងៃទី២១ ឬ២២ មិនា និង ថ្ងៃ ២២ ឬ២៣ ខែកញ្ញា។
កាលបរិច្ឆេទ​ដែល​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ២០១២នេះ កើតឡើង​ព្រម​គ្នា​ជាមួយនឹង “ព្រឹត្តិការ​ណ៏ នៃ​ការ​តំរៀបជួរ​គ្នា​នៃ​ផ្កាយ​ទាំងអស់” ដែល​អ្នក​យានអវកាស​សម័យ​ទំនើប​បាន​ស្រាវជ្រាវ ឃើញថា​នឹងមាន។ នៅក្នុង​សៀវភៅ​ដែល​ត្រូវបាន​ស​សេរ​ឡើង​ដោយ លោក Adrian Gilbert “The End of Time” បាន​និយាយថា “យប់​ថ្ងៃទី២១ និង ២២ ខែធ្នូ ឆ្នាំ ២០១២មិន​ត្រឹមតែ​ជា យប់​ដែលមាន​រយៈពេល​វែង​ជាងគេ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ជាការ​តំរៀបជួរ​គ្នា​នៃ​ផ្កាយ”
ខាងលើនេះ​ជាង​អ្វីដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​ពី​ឯកសារ​ផ្សេង ប៉ុន្តែ​តាម​អ្វីដែល​ខ្ញុំ​គិត​ត្រលប់​មកវិញ ការ​រលាយ​ក្នុង​ឆ្នាំ ២០១២ នេះ​ប្រហែលជា​គេ​ចង់​ផ្ដោតទៅលើ ប្រតិទិន​តែមួយ​មុខ​ទេ​មើលទៅ ព្រោះថា ក្នុង១ឆ្នាំមាន ១២ខែ ដូចនេះ​ការដែល​និយាយថា រលាយ​ឆ្នាំ២០១២នេះ​គឺ ថ្ងៃ ទី២១ ខែ១២ ឆ្នាំ២០១២ នឹង​លែងមាន​ជា​រៀងរហូត​ព្រោះ​វា​មាន​រយៈពេល សម្រាប់​ថ្ងៃ​គូរ​គឺ ថ្ងៃ ១២-១២-១២ ដែលជា​ថ្ងៃ​កម្រ​រកបាន​ណាស់។
សរុប​មក​វិញ ខ្គុំ​ពុំ​ជឿ​ទៅ​លើ​ការ​ទស្សនទាយ​ទាំង​នោះ​ទេ តែ​ខ្ញុំ​ជឿ​ទៅលើ​ស្នាដៃ​អច្ឆិរយៈ​របស់​បុព្វបុរស​ទាំង​នោះ​វិញ ព្រោះ​មាន​ក្បួន​គណិតវិទ្យា​ដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​។ ការ​រលាយ​ផែន​ដី​គ្មាន​អ្នក​ណា​អាច​ដឹង​មុន​បាន​ឡើយ​ យើង​ជា​មនុស្ស​មិន​មែន​ព្រះ​ទេ​។ សូម​អគុណ​៕

No comments:

Post a Comment