Friday, March 23, 2012



របៀប​​ការពារ​ការ​ថត​ចម្លង​ទៅ​កាន់ USB Flash

04.មករា.2012 សម្រាប់ ​លោកអ្នក​មួយ​ចំនួ​ន​ប្រហែល​ជាមាន​ឯកសារ​សម្ងាត់​ជាច្រើន​ដែល​ មិនចង់​ឱ្យ​អ្នក​ណា​ម្នាក់​​លួច​ថតចម្លង​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​ លោកអ្នក​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ត្រឹមត្រូវ​ឡើយ ។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​ក្រុមហ៊ុន Microsoft លោកអ្នក​អាច​​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រារាំង​​ អ្នក​ដទៃ​មិន​ឱ្យ​មាន​ការ​លួច​ថតចម្លង​​ឯកសារ​ចេញ​ពី​កុំព្យូទ័រ ។

របៀប​កំណត់​

១. សូម​ចុច​ក្ដារ Windows + R រួច​វាយ​ពាក្យ regidit.exe ហើយ​ចុច​ប៊ូតុង OK ។

២. សូមចូល​ទីតាំង HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ហើយ​នៅ​ខាង​ស្ដាំ​ដៃ​ សូម​​បង្កើត Key ថ្មី​ដោយ​ដាក់​ឈ្មោះ​ថា StorageDevicePolicies ។

៣. សូម​ចូល​ទីតាំង StorageDevicePolicies ហើយ​នៅខាង​ស្ដាំ​ដៃ​ សូម​បង្កើត​តម្លៃ DWORD ​ដែល​មា​ន​ឈ្មោះ​ថា writeprotect រួច​កំណត់​តម្លៃ​វា​ស្មើរ​នឹង 1 ។

៤. ដើម្បី​ឱ្យ​ការ​កំណត់​នេះ​មាន​ប្រសិទ្ធិភាព​ សូម​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ ។

ប្រសិន ​លោកអ្នក​ចង់​វិល​ត្រលប់​មក​រក​សភាព​ដូច​ដើមវិញ លោកអ្នក​អាច​លុប​តម្លៃ DWORD នោះ​ចោល ឬ​បើ​មិន​ដូច្នោះ​ទេ លោកអ្នក​​អាច​ផ្លាស់​តម្លៃ​របស់​ទិន្នន័យ​ឱ្យ​ស្មើរ​ 0 ក៏​បាន ៕

No comments:

Post a Comment