Saturday, March 24, 2012

 តោះនាំគ្នា​និយាយ​អំពី​ការ​រលាយ​ផែនដី​ក្នុង​ឆ្នាំ ២០១២
ព័ត៌មាន​មួយ​នេះ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ទូទាំង​ពិភពលោក ដែល​និយាយ​អំពី​ការ​រលាយ​ផែនដី​ក្នុង​ឆ្នាំ២០១២។ រហូតដល់​មាន​បង្កើតជា​ភាពយន្ត​មួយ​មាន​ចំណងជើង​ថា ឆ្នាំ២០១២។
វា​បានធ្វើអោយ​មានការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​ប្រជាជន​ទូទាំង​ពិភពលោក​ នេះ តាមពិតទៅ​អង្គហេតុ​ដែលនាំអោយ​កើតមាន​នូវ​ចម្ងល់​គឺ​ដោយសារ តែ​ក្បួន​ទស្សន៍ទាយ​ដែល​បាន​សរសេរ​លើ​ចម្លាក់​ក្បាច់​របស់​ជនជាតិ ម៉ា​យ៉ាន នៅ ពីរ៉ាមីត។ ជាងនេះទៅទៀត​ខ្ញុំ​ធ្លាប់បាន​អាន​អត្ថបទ​ជាច្រើន​ដែលមាន​ការពន្យល់​ក្នុង ឯកសារ​ប្រវត្តិសាស្ត្រ ពី​រឿង​កំពូល​ប្រាសាទ​អង្គ​វត្ត ដែលមាន​ពាក់ព័ន្ធ និង​ចម្លាក់​ក្បាច់​នៅ​ពីរ៉ាមីត​ផងដែរ។
end of world
end of world
តាម​ការបង្ហាញ​មួយចំនួន​បាន​និយាយ​ផ្ដោតទៅលើ ថ្ងៃទី២១ ថា​គ្រប់​ពី រ៉ា​មី​ត​នៅ​ម៉ិច​ស៊ី​ច​កូ នៅ​អេ​ស្ស៊ី​ប នឹង​នៅ​ប្រាសាទ​អង្គរ​មាន​ហេតុ​ចំលែក គឺ​ព្រៈ​អាទិត្យ​រះ​ចំ​កំពូល​កណ្តាល​នៃ​ពីរ៉ាមីត​នៅ​អេ​ស្ស៊ី​ប នឹង​នៅ​ប្រាសាទ​អង្គរតូច ព្រមទាំង​មាន​ស្រមោល​ពស់​លេចចេញ​នៅ​ពីរ៉ាមីត​ប្រទេស​ម៉ិច​ស៊ី​ច​កូ វា​ក៏បាន​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការសាងសង​ដ៏​អស្ចារ្យ​របស់​អង្គរ​ដើ​ម្បើ​ ឲ្យ​ដឹង​ច្បាស់​ពី​ដំណើរ​ផ្តា​យ ដំណើរ​ពេលវេលា គណិតវិទ្យា ដែល​នៅលើ​ពិភពលោក​នេះ​គ្មាន​អ្នកណា​អាចធ្វើ​បាន។
មានការ​ទស្សន៍ទាយ​ជាច្រើន​ដែល​ធ្លាប់បាន​និយាយ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ផែនដី​និង​រលាយ​ប៉ុន្តែ​កាលបរិច្ឆេត​របស់​ពួកគេ​សុទ្ធតែ​បង្ហាញ​ មកផ្សេងៗគ្នា។
កាលពី​លើក​មុន ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​មួយរូប ដែលមាន​ឈ្មោះថា ហ្សេ​ក​ឃឺ បាន​ជឿជាក់ថា ពិភពលោក​ទាំងមូល​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ១៧៩។ ចំនែកឯ​អ្នកខ្លះ​ទៀត​បាន​អះអាងថា ពិភពលោក​នឹង​អាច​ត្រូវ​បញ្ចប់​ក្នុងអំឡុង​ពី​ឆ្នាំ ១៩១៤ ទៅ ១៩៩៩។
សំរាប់​ជនជាតិ​ហ្វីលីពីន ពួកគេ​បាន​ជឿជាក់ថា ពិភពលោក​ទាំងមូល នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ខែ ឆ្នូ ឆ្នាំ ១៩៩៩។ នៅពេលនោះ​ផង​ពួកគេ ក៏បាន​ធ្វើការ​ត្រៀមខ្លួន​ដើម្បី រង់ចាំ​ថ្ងៃនោះ​មកដល់ ក៏ប៉ុន្តែ​វា​មិនដែល​កើត ឡើង​សោះ។
ហេតុអ្វី​បានជា​ការ​ទស្ស​ន៏​ទាយ​របស់​ប្រតិទិន​របស់ ជនជាតិ​ម៉ា​យ៉ាន កំពុងតែ​ទាក់ទាញ ចំណាប់​អារ​ម្ម​ណ៏​របស់​សហគម​ន៏ អ្នកវិទ្យាសាស្ត្រ​ទៅវិញ?
ជនជាតិ​ម៉ា​យ៉ាន​បុរាណ បានកំណត់​សញ្ញា​អំពី​គន្លង​នៃ​អវកាស​ដែល មាន​អាយុកាល ២៦០០០ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា ការកើត​មុន​នៃ​អយនកាល ដែលជា​កាល​ក្នុង​រដូវ​ដែលមាន​វេលា​ថ្ងៃ​នឹង​យប់​ស្មើគ្នា គឺ​នៅ​ថ្ងៃទី២១ ឬ២២ មិនា និង ថ្ងៃ ២២ ឬ២៣ ខែកញ្ញា។
កាលបរិច្ឆេទ​ដែល​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ២០១២នេះ កើតឡើង​ព្រម​គ្នា​ជាមួយនឹង “ព្រឹត្តិការ​ណ៏ នៃ​ការ​តំរៀបជួរ​គ្នា​នៃ​ផ្កាយ​ទាំងអស់” ដែល​អ្នក​យានអវកាស​សម័យ​ទំនើប​បាន​ស្រាវជ្រាវ ឃើញថា​នឹងមាន។ នៅក្នុង​សៀវភៅ​ដែល​ត្រូវបាន​ស​សេរ​ឡើង​ដោយ លោក Adrian Gilbert “The End of Time” បាន​និយាយថា “យប់​ថ្ងៃទី២១ និង ២២ ខែធ្នូ ឆ្នាំ ២០១២មិន​ត្រឹមតែ​ជា យប់​ដែលមាន​រយៈពេល​វែង​ជាងគេ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ជាការ​តំរៀបជួរ​គ្នា​នៃ​ផ្កាយ”
ខាងលើនេះ​ជាង​អ្វីដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​ពី​ឯកសារ​ផ្សេង ប៉ុន្តែ​តាម​អ្វីដែល​ខ្ញុំ​គិត​ត្រលប់​មកវិញ ការ​រលាយ​ក្នុង​ឆ្នាំ ២០១២ នេះ​ប្រហែលជា​គេ​ចង់​ផ្ដោតទៅលើ ប្រតិទិន​តែមួយ​មុខ​ទេ​មើលទៅ ព្រោះថា ក្នុង១ឆ្នាំមាន ១២ខែ ដូចនេះ​ការដែល​និយាយថា រលាយ​ឆ្នាំ២០១២នេះ​គឺ ថ្ងៃ ទី២១ ខែ១២ ឆ្នាំ២០១២ នឹង​លែងមាន​ជា​រៀងរហូត​ព្រោះ​វា​មាន​រយៈពេល សម្រាប់​ថ្ងៃ​គូរ​គឺ ថ្ងៃ ១២-១២-១២ ដែលជា​ថ្ងៃ​កម្រ​រកបាន​ណាស់។
សរុប​មក​វិញ ខ្គុំ​ពុំ​ជឿ​ទៅ​លើ​ការ​ទស្សនទាយ​ទាំង​នោះ​ទេ តែ​ខ្ញុំ​ជឿ​ទៅលើ​ស្នាដៃ​អច្ឆិរយៈ​របស់​បុព្វបុរស​ទាំង​នោះ​វិញ ព្រោះ​មាន​ក្បួន​គណិតវិទ្យា​ដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​។ ការ​រលាយ​ផែន​ដី​គ្មាន​អ្នក​ណា​អាច​ដឹង​មុន​បាន​ឡើយ​ យើង​ជា​មនុស្ស​មិន​មែន​ព្រះ​ទេ​។ សូម​អគុណ​៕

Friday, March 23, 2012

របៀប​ធ្វើ​បេះ​ដូង​លោត​ក្នុង Photoshop



ការ​ប្រកាស​លើក​នេះ​និង​លើក​យក​ការ​ធ្វើ​រូប​ភាព​អោយ​មាន​ចលនា​នៅ​ក្នុង Photoshop។ ពិត​មែន​ហើយ​យើង​ធ្លាប់​តែ​បាន​ធ្វើ​ការ​រចនា​រូប​ភាព​ជា​ច្រើន​ដែល​មាន​ភាព ​ទាក់​ទាញ។ ដូច​នេះ​ការ​ប្រកាស​លើក​នេះ​និង​ធ្វើ​អោយ​រូប​ភាព​របស់​អ្នក​កាន់​តែ​ទាញ​ ជាង​មុន ព្រោះ​វា​អាច​មាន​ចលនា​បាន។ ជា​ពិ​សេស​គឺ​វា​សំខាន់​ផង​ដែរ​សំរាប់​អ្នក​បង្កើត​គេ​ហទំព័រ ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ភាព​ទាក់​ទាញ​សំរាប់​អ្នក​ទស្សនា​ផង​ដែរ។សូម​សាក ​ល្បង​ដោយ​ខ្លួន​ឯង​ជា​មួយ​ជំហាន​ខាង​ក្រោម៖
១.បើក​រូប​បេះ​ដូង​ជា​មុន​សិន ខាង​ក្រោម​ជា​គំរូ៖

២.ចុច Ctrl + J ដើម្បី​ធ្វើ​ការ Duplicate Layer ហើយ​ចុច Ctrl + T បន្ទាប់​មក​កំណត់​ដូច​ខាង​ក្រោម៖

ហើយ​ចុច Enter ដើម្បី​ដោះ​ក្រ​ឡោន​នៅ​ជុំវិញ។
.អនុវត្តន៏​ដូច​ចំនុច​ទី ២ អោយ​បាន បី​ដង​ទៀត អ្នក​និង​ឃើញ Layer និង រូប​បេះ​ដូង​ដូច​ខាង​ក្រោម៖

៤.ចូល​ទៅ windowAnimation ដូច​ខាង​ក្រោម៖

.ដោះ​រូប​ភ្នែក​ចោល​នៅ​ក្នុង Layer ដូច​ខាង​ក្រោម៖

៦.ចុច​ប៊ូ​តុង Duplicate select frames ដូច​ខាង​ក្រោម៖

ហើយ​កំណត់​ត្រង់ Layer ដូច​ខាង​ក្រោម៖
ដោយ​បើក​រូប​ភ្នែក​ត្រង់ Layer 1 copy ហើយ​បិទ​រូប​ភ្នែក​ត្រង់ Layer 1ហើយ​កំណត់​ត្រង់ Layer ដូច​ខាង​ក្រោម៖

ដោយ​បើក​រូប​ភ្នែក​ត្រង់ Layer 1 copy ហើយ​បិទ​រូប​ភ្នែក​ត្រង់ Layer 1

៧.ធ្វើ​បែប​នេះ​ដល់ Layer ចុច​ក្រោយ ។ ហើយ​ធ្វើ​បែប​នេះ​ទៀត ប៉ុន្តែ​ចាប់​ពី​លើ​ចុះ​មក Layer 1​វិញ។ បន្ទាប់​ពី​ធ្វើ​រូច​អ្នក​និង​ឃើញ​ដូច​ខាង​ក្រោម៖

៨.កំណត់​រយៈ​ពេល​អោយ​វា​ដូច​ខាង​ក្រោម៖

ហើយ​ធ្វើ​វា​អោយ​បាន​គ្រប់ Frames ទាំង​អស់។

៩.ហើយ​ចុច​ប៊ូតុង Play Animation ដូច​ខាង​ក្រោម អ្នក​និង​ឃើញ​វា​មាន​ចលនា៖

១០.វិធី Save file ប្រភេទ *.gif ចូល​ទៅ​ដូច​ខាង​ក្រោម៖

ហើយ​កំណត់​ដូច​ខាង​ក្រោម ៖

ហើយ​ចុច Save ជា​ការ​ស្រេច។


របៀប​​ការពារ​ការ​ថត​ចម្លង​ទៅ​កាន់ USB Flash

04.មករា.2012 សម្រាប់ ​លោកអ្នក​មួយ​ចំនួ​ន​ប្រហែល​ជាមាន​ឯកសារ​សម្ងាត់​ជាច្រើន​ដែល​ មិនចង់​ឱ្យ​អ្នក​ណា​ម្នាក់​​លួច​ថតចម្លង​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​ លោកអ្នក​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ត្រឹមត្រូវ​ឡើយ ។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​ក្រុមហ៊ុន Microsoft លោកអ្នក​អាច​​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រារាំង​​ អ្នក​ដទៃ​មិន​ឱ្យ​មាន​ការ​លួច​ថតចម្លង​​ឯកសារ​ចេញ​ពី​កុំព្យូទ័រ ។

របៀប​កំណត់​

១. សូម​ចុច​ក្ដារ Windows + R រួច​វាយ​ពាក្យ regidit.exe ហើយ​ចុច​ប៊ូតុង OK ។

២. សូមចូល​ទីតាំង HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ហើយ​នៅ​ខាង​ស្ដាំ​ដៃ​ សូម​​បង្កើត Key ថ្មី​ដោយ​ដាក់​ឈ្មោះ​ថា StorageDevicePolicies ។

៣. សូម​ចូល​ទីតាំង StorageDevicePolicies ហើយ​នៅខាង​ស្ដាំ​ដៃ​ សូម​បង្កើត​តម្លៃ DWORD ​ដែល​មា​ន​ឈ្មោះ​ថា writeprotect រួច​កំណត់​តម្លៃ​វា​ស្មើរ​នឹង 1 ។

៤. ដើម្បី​ឱ្យ​ការ​កំណត់​នេះ​មាន​ប្រសិទ្ធិភាព​ សូម​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ ។

ប្រសិន ​លោកអ្នក​ចង់​វិល​ត្រលប់​មក​រក​សភាព​ដូច​ដើមវិញ លោកអ្នក​អាច​លុប​តម្លៃ DWORD នោះ​ចោល ឬ​បើ​មិន​ដូច្នោះ​ទេ លោកអ្នក​​អាច​ផ្លាស់​តម្លៃ​របស់​ទិន្នន័យ​ឱ្យ​ស្មើរ​ 0 ក៏​បាន ៕

good morning

hi every body